Skip to content

Estatedia | Economy & Real Estate Media in Cambodia

ផលិតផលខ្មែរ ដែលត្រូវតាំងបង្ហាញនៅក្នុងកម្មវិធីពិព័រណ៍ Indonesia Plantation Expo (BUNEX 3rd 2024)

អង្ករ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធីពិព័រណ៍ Indonesia Plantation Expo (BUNEX 3rd 2024) ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

ចាប់ពីថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៤ លោក កាន់ វិសិដ្ឋ អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសឥណ្ឌូនេស៊ី បានចូលរួមជាមួយមន្រ្តីស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី រៀបចំស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជាប្រចាំទីក្រុងហ្សាការតា នៅក្នុងកម្មវិធីពិព័រណ៍ Indonesia Plantation Expo (BUNEX 3rd 2024) ដែលសហការរៀបចំឡើងដោយក្រុមហ៊ុន TRIBUN EO Gramedia Compass និងអគ្គនាយកដ្ដ្ឋានដាំដុះ នៃក្រសួងកសិកម្មឥណ្ឌូនេស៊ី នៅសាលលេខ ៥-៦ ICE BSD ទីក្រុង Tangerang ខេត្ត Banten។

ពិពរ័ណខាងលើបានដាក់តាំងបង្ហាញផលិតផលកសិកម្ម្ម ដូចដូងប្រេង អង្ករ កាហ្វេ តែ កូកា កៅស៊ូ និងផលិតផលផ្សេងៗ ទៀត ព្រមទាំងគ្រឿងយន្តកសិកម្មផងដែរ។ ដោយឡែកនៅក្នុងស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជា មានដាក់តាំងបង្ហាញនូវផលិតផលមានសក្តានុពលកម្ពុជាមួយចំនួន។

ផលិតផលទាំងនោះរួមមានដូចជាអង្ករ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ កាហ្វេមណ្ឌគីរី ដំណាប់ស្វាយ ស្រាធ្វើពីអង្ករ គ្រឿងទេសធ្វើម្ហូបដូចជា គ្រឿងអាម៉ុក គ្រឿងការីក្រហម គ្រឿងកកូរ គ្រឿងម្ជូគ្រឿង គ្រឿងបាយឆា និងក្រម៉ាខ្មែរ ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ នៅក្នុងទីផ្សារ ប្រទេសឥណ្ឌូនេស៊ី បង្ហាញជូនភ្ញៀវជនជាតិឥណ្ឌូនេស៊ី និងបរទេស៕

Leave a Reply

Your email address will not be published. Required fields are marked *